Posted by : kongchheun
Friday, July 22, 2016
គន្លឹះជោគជ័យក្នុងការសម្ភាសន៍ការងារ
«តើអ្នកចូលចិត្តធ្វើការម្នាក់ឯង ឬធ្វើការងារជាក្រុម?» គឺជាសំណួរដែលមិនសូវរំលងឡើយ សម្រាប់ការសម្ភាសការងារ។ តើត្រូវឆ្លើយយ៉ាងដូចម្តេច ដើម្បីទទួលបានពិន្ទុល្អ?ពេលដែលគេសួរបែបនេះ មានន័យថាអ្នកសម្ភាសចង់ដឹងថា តើអ្នកជាមនុស្សប្រភេទណា? ចូលចិត្តភាពឯកោ ឬចូលចិត្តភាពអួរអរ? តើអ្នកមានស្មារតីក្នុងការបំពេញការងារជាក្រុមដែរឬទេ?
អ្នកប្រហែលជាគិតថា អ្នកសម្ភាសពិតជាចង់ឲ្យអ្នកជ្រើសរើសមួយណា ឬអ្នកសម្ភាសគិតថា មួយក្នុងចំណោមពីរល្អជាងគេ។ ប៉ុន្តែមិនមែនបែបនោះឡើយ ម្នាក់ឯង ឬការងារជាក្រុម មិនមែនជាបញ្ហានោះទេ។ ប៉ុន្តែអ្វីដែលសំខាន់អ្នកគួរតែ ឆ្លើយជ្រើសរើសទាំងពីរ ដោយបង្ហាញពីកាលៈទេសៈ មានន័យថា កាលៈទេសៈណា គួរតម្រូវឲ្យអ្នកធ្វើការម្នាក់ឯង កាលៈទេសណាគួរធ្វើការងារជាក្រុម។ ខាងក្រោម គឺជាឧទាហរណ៍ខ្លះៗ អំពីចម្លើយដែលគួរ និងមិនគួរឆ្លើយ៖
ចម្លើយដែលមិនគួរឆ្លើយ៖
- ខ្ញុំចូលចិត្តធ្វើការងារម្នាក់ឯងជាង ពីព្រោះខ្ញុំជាមនុស្សដែលជឿជាក់លើខ្លួន ឯង និងមិនត្រូវការឲ្យអ្នកណាជួយឡើយ ដែលអាចខូចការបាន។
- ខ្ញុំចូលចិត្តធ្វើការជាក្រុម ពីព្រោះគ្រប់ពេលយើងមានអ្នកពិភាក្សា ចេះជួយគ្នា ហើយការងារអាចសម្រេចបានល្អ។
ចម្លើយដែលល្អប្រសើរបំផុត៖
- ខ្ញុំរីករាយជាមួយទាំងការងារម្នាក់ឯង និងការងារជាក្រុម គឺអាស្រ័យតាមស្ថានភាពជាក់ស្តែង ឬគម្រោង ការងារជាក់ស្តែង។ បើការងារនោះតម្រូវឲ្យ ខ្ញុំធ្វើម្នាក់ឯង គឺខ្ញុំគិតថា ខ្ញុំមានភាពឯករាជ្យគ្រប់គ្រងដើម្បីធ្វើ ឲ្យសម្រេច ការងារនោះបានទាន់ពេលវេលា។ ប៉ុន្តែខ្ញុំក៏មានរីករាយជាមួយការងារជាក្រុម និងស្វាគមន៍ ទទួលយករាល់គំនិត និងការសហការរបស់សមាជិក ក្រុមផងដែរ។