Posted by : kongchheun
Friday, July 22, 2016
សំនួរដែលគេសួរនៅពេលសម្ភាសន៍ការងារមានដូចខាងក្រោម :
Posted by korkhornews.com.kh in ភូមិគ្រឹះការងារ. Tagged: ការងារ, វិធីសាស្ត្រធ្វើបទសម្ភាសន៍, វិធីសាស្ត្រស្វែងរកការងារធ្វើ, សម្ភាសន៍ការងារ, Interwiew, Labour, Tips of Find Job. មតិ 5
នេះជាសំណួរដែលអ្នកធ្វើបទសម្ភាសន៍តែងតែសួរដល់បេក្ខជនពេលសម្ភាសន៍ចូលបម្រើការងារ។តើអ្នកត្រូវឆ្លើយដូចម្ដេច? មានចម្លើយបីប្រភេទដែលជាទួទៅខ្ញុំធ្លាប់ទទួលពីបេក្ខជន។ ទី១ ពួកគេឆ្លើយថា ស្រេចតែក្រុម។ គេថា តាមពិតទៅក្រុមបានកំណត់ហើយថា តំណែងហ្នឹងផ្ដល់ប្រាក់ខែប៉ុន្មាននោះ។ អីចឹងតាមតែក្រុមហ៊ុនឲ្យទៅចុះ តាមការកំណត់ស្រាប់នោះ។
ទី២ បេក្ខជន ឆ្លើយថា អាស្រ័យលើក្រុមហ៊ុនពិចារណាតាមសមត្ថភាព និងបទពិសោធន៍ការងាររបស់ខ្ញុំទៅចុះ។ សម្រាប់ខ្ញុំឲ្យប៉ុន្មានក៏បានដែរឲ្យតែក្រុមហ៊ុនគិតថា សមរម្យ…។
ទី៣ គេឆ្លើយថា គេត្រូវការប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ ទើបអាចមកកាន់តួនាទីនេះបាន។ មានន័យថា គេជាអ្នកកំណត់ឬដាក់លក្ខខណ្ឌចំពោះក្រុមហ៊ុនវិញ មិនមែនសម្រេចលើក្រុមហ៊ុននោះទេ។ ចម្លើយចុងក្រោយនេះទើបធ្វើឲ្យអ្នកសម្ភាសន៍ពេញចិត្តយកយើងជាបុគ្គលិក។ ហេតុអ្នី? ពីព្រោះគេគិតថា អ្នកជាមនុស្សមានសមត្ថភាព មានទំនុកចិត្តលើខ្លួនឯង ហ៊ានសម្រេចចិត្ត ជាមនុស្សឯករាជ្យជាដើម។
តែបើចម្លើយពីខាងលើ គេគិតថា អ្នកគ្រាន់ចង់បានការងារបណ្ដោះអាសន្ន។ អ្នកមិនមានទំនុកចិត្តលើខ្លួនឯង។ គ្មានម្ចាស់ការពិតប្រាកដ ចាំតែមានអ្នកច្រមុះជាដើម។ ជាពិសេស គេថា អ្នកគ្មានសមត្ថភាពនឹងការងារ ៕