Posted by : kongchheun
Wednesday, August 10, 2016
5. អ្នកវាយកុំព្យូទ័រ និង មេរោគ ( Hackers and Computer Viruses )
កំណើននៃការប្រើប្រាស់ Internet ធ្វើអោយមានការប្រុងប្រយ័ត្នចាងសុវត្ថិភាព ។
ក្ដីបារម្ភខ្លាំងគឺកើតឡើងពីក្រុមអ្នកឈ្លានពានវាយប្រហារប្រព័ន្ធ ដែលពួកគេ
អាចប្រើបច្ចេកវិទ្យាទំនើប ៗ និងជំនាញក្នុងការកាត់ផ្ដាច់ បណ្ដាញនិង ប្រព័ន្ធសុវតិ្ថ
ភាព ។ Hackers គឺជាអ្នកចូលដំណើរការប្រព័ន្ធខុសច្បាប់ល់ក្រុមហ៊ុនក្នុងគោល
ដៅរកប្រាក់ចំណេញ ធ្វើបទឧក្រិដ្ឋ ឬការកំសាន្តផ្ទាល់ខ្លួន ។ Hackers ច្រើនតែ
ចាក់សោរលើឯកសារ រឺ បំផ្លាញកម្មវិធីដែលអាចលាក់ ឯកសារពីប្រព័ន្ធឬ បណ្ដាញ។
នៅក្នុង Denial of Service attacks គឺជាការរំខានដល់ Network Service ឬ Webserver ដោយការទាញយកព័ត៌មាន ឬ ទិន្នន័យដើម្បីបំពេញចោលនូវ
បណ្ដាញ ។
បញ្ហាផ្សេងៗទៀមានការបង្ហោះមេរោគចូលក្នុង Software ហើយបង្ហោះពីប្រព័ន្ធ
មួយទៅប្រព័ន្ធមួយដោយរាំងស្ទះដ៏ដំណើរការ រឺបំផ្លាញកម្មវិធី ឬ ទិន្នន័យ ។ មេរោគ
កុំព្យូទ័ររាប់ពាន់ប្រភេទដែលត្រូវបានគេបង្កើតឡើងនៅលើបណ្ដាញ Internet
នៅពេលដែលយើងទាញយក Program ឬធ្វើប្រតិបត្តិការ E-mail ។ បច្ចុប្បន្នមេរោគកុំព្យូទ័រកំពុងរាយពាស់ពេញឧបករណ៍ Computer wireless ហើយអាចឆ្លង ដែលអាចមានការគំរាមគំហែងដល់ប្រព័ន្ធកុំព្យូទ័រ ។ ក្រុមហ៊ុនបាន
ប្រើប្រាស់ Antivirus Software ដើម្បីកាត់បន្ថយផលប៉ះពាលដែលវាជា Software ពិសេសបង្កើតឡើងដើម្បីត្រួតពិនិត្យប្រព័ន្ធកមព្យូទ័រ និងកំចាត់កុំឲ្យមាន
វត្តមានមេរោគក្នុងកុំព្យូទ័រ ។ ទោះជាយ៉ាងនេះក្ដី Software Antivirus អាចកំ
ចាត់មេរោគស្គាល់ហើយប៉ុណ្ណោះ ហើយដើម្បីការពារប្រព័ន្ធបានក្រុមហ៊ុនត្រូវតែបន្ត
Update កម្មវិធី Aniti- Virus ជាប់ជានិច្ច ៕