Recent Blog post

Archive for July 2016


        + គុណសម្បត្តិ និង គុណវិបត្តិនៃប្រព័ន្ធពត៌មាន

+គុណសម្បត្តិ

- ប្រព័ន្ធពត៌មានអាចធ្វើការគណនា ឬដំណើរការសន្លឹកការងារលឿនជាងមនុស្ស ៕
-ប្រព័ន្ធពត៌មានអាចជួយក្រុមហ៊ុនរៀនសូត្របានច្រើនអំពីលក្ខខណ្ឌទិញលក់ហើយ
និងការនិយមចូលចិត្តរបស់អតិថិជន ឬរបស់ពួកគេ ៕
- ប្រព័ន្ធពត៌មានអាចផ្ដល់ឲ្យប្រសិទ្ធភាពថ្មីតាមរយះសេវាដូចជា : ATM .Telephone . System 
អាកាសយាន្តដ្ឋានគ្រប់គ្រងដោយកុំព្យូទ័រហើយនិងឧបករណ៍ស្ទង់អាកាសធាតុ lnformation systems have mabe Possible ៕
- ប្រព័ន្ធពត៌មានអាចជួយឲ្យមានលទ្ធភាពក្នុង ការវះកាត់ វិទ្យុសាស្រ្ត និងការពិនិត្យជម្ងឺជាច្រើន
ផ្សេងៗទៀត ៕

+  គុណវិបត្តិ

- កាត់បន្ថយការងារដោយសារសកម្មភាពស្វ័យប្រវត្តិដែលពីមុនធ្វើដោយមនុស្ស ។
- អាចអនុញ្ញាតិអោយក្រុមហ៊ុនប្រមូលពត៌មានពីប្រព័ន្ធផ្ទាល់ខ្លួនអំពីមនុស្សផ្សេងៗដែលប្រព្រឹត្តិ
បំពាននូវបុគ្គលភាពរបស់ពួកគេ ។
- ត្រូវបានគេប្រើនៅក្នុងទិដ្ឋៅាពប្រចាំថ្ងៃជាច្រើនដែលប្រព័ន្ធខាងក្រៅអាចបណ្ដាលឲ្យក្រុមហ៊ុន
បង្អាក់ ឬក៏សេវាដឹកជញ្ជូនហើយនឹងប្រព័ន្ធទំនាក់ទំនងអាក់ដំណើរការទាំងមូល ។
- ការប្រ់ប្រាស់លើសលប់នៃប្រព័ន្ធពត៌មានអាចបណ្ដាលឲ្យមានសម្ពាធផ្លូវចិត្ត ភាពស្មុគស្មាញ
និងបច្ចេកវិទ្យា និងបញ្ហាសុខភាពដទៃទៀត ៕
 
 


គុណសម្បត្តិ និងគុណវិបត្តិនៃប្រព័ន្ធពត៌មាន

By : kongchheun
Friday, July 29, 2016
0
សំនួរដែលគេសួរនៅពេលសម្ភាសន៍ការងារមានដូចខាងក្រោម :
នេះជាសំណួរដែលអ្នកធ្វើបទសម្ភាសន៍តែងតែសួរដល់បេក្ខជនពេលសម្ភាសន៍ចូលបម្រើការងារ។
តើអ្នកត្រូវឆ្លើយដូចម្ដេច? មានចម្លើយបីប្រភេទដែលជាទួទៅខ្ញុំធ្លាប់ទទួលពីបេក្ខជន។ ទី១ ពួកគេឆ្លើយថា ស្រេចតែក្រុម។ គេថា តាមពិតទៅក្រុមបានកំណត់ហើយថា តំណែង​ហ្នឹង​ផ្ដល់ប្រាក់ខែប៉ុន្មាននោះ។ អីចឹងតាមតែក្រុមហ៊ុនឲ្យទៅចុះ តាមការ​កំ​ណត់​ស្រាប់នោះ។
ទី២ បេក្ខជន ឆ្លើយថា អាស្រ័យលើក្រុមហ៊ុនពិចារណាតាមសមត្ថភាព និងបទពិសោធន៍​ការ​ងាររបស់ខ្ញុំទៅចុះ។ សម្រាប់ខ្ញុំឲ្យប៉ុន្មានក៏បានដែរឲ្យតែក្រុមហ៊ុនគិតថា សមរម្យ…។
ទី៣ គេឆ្លើយថា គេត្រូវការប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ ទើបអាចមកកាន់តួនាទីនេះបាន។ មានន័យថា គេជាអ្នកកំណត់ឬដាក់លក្ខខណ្ឌចំពោះក្រុមហ៊ុនវិញ មិនមែនសម្រេចលើ​ក្រុម​ហ៊ុននោះទេ។ ចម្លើយចុងក្រោយនេះទើបធ្វើឲ្យអ្នកសម្ភាសន៍ពេញចិត្តយកយើងជា​បុគ្គលិក។ ហេតុអ្នី? ពីព្រោះគេគិតថា អ្នកជាមនុស្សមានសមត្ថភាព មានទំនុកចិត្តលើខ្លួន​ឯង ហ៊ានសម្រេចចិត្ត ជាមនុស្សឯករាជ្យជាដើម។
តែបើចម្លើយពីខាងលើ គេគិតថា អ្នកគ្រាន់ចង់បានការងារបណ្ដោះអាសន្ន។ អ្នកមិនមាន​ទំនុក​ចិត្តលើខ្លួនឯង។ គ្មានម្ចាស់ការពិតប្រាកដ ចាំតែមានអ្នកច្រមុះជាដើម។ ជាពិសេស គេថា អ្នកគ្មានសមត្ថភាពនឹងការងារ  ៕

សំនួរដែលគេសួរនៅពេលសម្ភាសន៍ការងារ

By : kongchheun
Friday, July 22, 2016
0

 គន្លឹះជោគជ័យក្នុងការសម្ភាសន៍ការងារ

«តើអ្នកចូលចិត្តធ្វើការម្នាក់ឯង ឬធ្វើការងារជាក្រុម?» គឺជាសំណួរដែលមិនសូវរំលងឡើយ សម្រាប់​ការ​សម្ភាស​ការងារ។ តើត្រូវឆ្លើយយ៉ាងដូចម្តេច ដើម្បីទទួលបានពិន្ទុល្អ?

ពេលដែលគេសួរបែបនេះ មានន័យថាអ្នកសម្ភាសចង់ដឹងថា តើអ្នកជាមនុស្សប្រភេទណា? ចូលចិត្ត​ភាព​ឯកោ ឬចូលចិត្តភាពអួរអរ? តើអ្នកមានស្មារតីក្នុងការបំពេញការងារ​ជាក្រុមដែរ​ឬ​ទេ?
អ្នកប្រហែលជាគិតថា អ្នកសម្ភាសពិតជាចង់​ឲ្យអ្នកជ្រើសរើស​មួយ​ណា ឬអ្នកសម្ភាសគិតថា មួយក្នុង​ចំណោម​ពីរ​ល្អជាង​គេ។ ប៉ុន្តែមិនមែន​បែប​​​នោះឡើយ ម្នាក់ឯង ឬការងារជាក្រុម មិនមែនជាបញ្ហានោះទេ។ ប៉ុន្តែអ្វី​ដែល​សំខាន់​​អ្នកគួរតែ ឆ្លើយជ្រើសរើសទាំងពីរ ដោយបង្ហាញពីកាលៈទេសៈ មានន័យថា កាលៈទេសៈណា គួរតម្រូវឲ្យអ្នកធ្វើការម្នាក់ឯង កាលៈទេស​ណា​គួរធ្វើការងារជាក្រុម។ ខាងក្រោម គឺជាឧទាហរណ៍ខ្លះៗ អំពីចម្លើយដែលគួរ និងមិនគួរឆ្លើយ៖

ចម្លើយដែលមិនគួរឆ្លើយ៖
  • ខ្ញុំចូលចិត្តធ្វើការងារម្នាក់ឯងជាង ពីព្រោះខ្ញុំជាមនុស្ស​ដែលជឿ​ជាក់​លើខ្លួន ឯង និងមិនត្រូវការឲ្យអ្នកណាជួយឡើយ ដែលអាចខូចការ​បាន។
  • ខ្ញុំចូលចិត្តធ្វើការជាក្រុម ពីព្រោះគ្រប់ពេលយើងមានអ្នកពិភាក្សា ចេះជួយ​គ្នា ហើយការងារអាចសម្រេចបានល្អ។

ចម្លើយដែលល្អប្រសើរបំផុត៖
  • ខ្ញុំរីករាយជាមួយទាំងការងារម្នាក់ឯង និងការងារជាក្រុម គឺអាស្រ័យ​តាម​ស្ថានភាពជាក់ស្តែង ឬគម្រោង ការងារជាក់ស្តែង។ បើការងារ​នោះតម្រូវឲ្យ ខ្ញុំធ្វើម្នាក់ឯង គឺខ្ញុំគិតថា ខ្ញុំមានភាពឯករាជ្យ​គ្រប់គ្រង​ដើម្បីធ្វើ ឲ្យសម្រេច ការងារនោះបានទាន់ពេលវេលា។​ ប៉ុន្តែខ្ញុំក៏មាន​រីករាយជាមួយការងារជាក្រុម និងស្វាគមន៍ ទទួលយករាល់គំនិត និងការសហការរបស់សមាជិក ក្រុមផងដែរ។

គន្លឹះជោគជ័យក្នុងការសម្ភាសន៍ការងារ

By : kongchheun 0

ប្រវត្តិរូបផ្ទាល់ខ្លួន

អាត្មាភាព/ខ្ញុំបាទឈ្មោះ អៃ កុងឆឺន 
អាយុ២៥ឆ្នាំ
ទីកន្លែងកំណើត: ភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង
មុខរបរ / និស្សិត រៀននៅសាកលវិទ្យាល័យ បៀលប្រាយ
បច្ចុប្បន្នរស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
​​​​​​​​​​​​​​​​                                  

                                                   ធ្វើនៅថ្ងៃទី២៣ / ០៧/២០១៦
                                                         
                                                                សូមអរគុណ !!! !!!

ប្រវត្តិរូបផ្ទាល់ខ្លួន

By : kongchheun 0
                              

                                                       កាត VISA សម្រាប់ទិញទំនិញ

កាត VISA សម្រាប់ទិញទំនិញ

By : kongchheun
Friday, July 15, 2016
0

- Copyright © kongchheun - Blogger Templates - Powered by Blogger - Designed by Johanes Djogan -